Bidding for the construction of 10m x 15m compost warehouse, 6m high
TenderZenith matches this tender's eligibility criteria against your company profile to calculate a deterministic qualification score and identify potential disqualifiers.
A structured breakdown of scope, eligibility requirements, submission steps, and key conditions — extracted directly from the official notice.
Sign in to unlock Bid Fit & AI Opportunity Intelligence
TenderZenith calculates a personalized qualification score against your company profile and extracts structured intelligence from tender documents with your 7-Day Pro Trial (No Credit Card Required).
Description & Project Overview
សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ត្រូវបានបង្កើតឡើង និងចុះបញ្ជីស្របច្បាប់នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តតាកែវ ក្រោមលេខ ០០១/ស.ក.ទ.តក ចុះថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤។ សហគមន៍ដំណើរការស្របតាមច្បាប់ស្តីពីសហគមន៍កសិកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកសារចុះបញ្ជី លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងឯកសារគតិយុត្តពាក់ព័ន្ធ ត្រូវបានភ្ជាប់ជាឧបសម្ព័ន្ធនៃសំណើគម្រោងនេះ។ សហគមន៍មានសមាជិកសរុបចំនួន ១១០ គ្រួសារ និងមានរចនាសម្ព័ន្ធអភិបាលកិច្ចច្បាស់លាស់ ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងការចូលរួមរបស់សមាជិកក្នុងការសម្រេចចិត្ត។ រចនាសម្ព័ន្ធគ្រប់គ្រងរួមមាន មហាសន្និបាតសមាជិក ជាស្ថាប័នសម្រេចចិត្តខ្ពស់បំផុត ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវលើការកំណត់ទិសដៅយុទ្ធសាស្ត្រ និងការត្រួតពិនិត្យ និងក្រុមគ្រប់គ្រងប្រតិបត្តិទទួលខុសត្រូវលើការអនុវត្តសកម្មភាព និងប្រតិបត្តិការប្រចាំថ្ងៃរបស់សហគមន៍។ សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់បានទទួលជំនួយពីជំនួយខ្នាតតូចនៃមូលនិធិនៃបរិស្ថានពិភពលោកដំណាក់កាលទី៨GEF SGP UNDP ជាសហគមន៍អនុវត្តគម្រោងក្រោមលេខកូដគម្រោង Project Number KHM/SGP/OP8/Y1/STAR/LD/2026/02 សម្រាប់អនុវត្តន៍គម្រោងដែលមានឈ្មោះថា (គម្រោងពង្រីកខ្សែច្រវាក់ផលិតកម្មបន្លែសុវត្ថិភាព ក្នុងផ្ទះសំណាញ់ និងផលិតជីកំប៉ុស្ត) ស្ថិតនៅសហគមន៍ទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់នៅក្នុងស្រុកត្រាំកក់ខេត្តតាកែវ។ គម្រោងនេះអនុវត្តចាប់ពី ១ខែសីហា ២០២៦ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៧។ដោយហេតុថានៅក្នុងគម្រោងទទួលបានឃ្លាំងស្តុកជីកំប៉ុស្តិ៍ ទំហំ ១០ម៉ែត្រ x ១៥ម៉ែត្រ កម្ពស់ ៦ម៉ែត្រ ចំនួន ០១ខ្នង។ សហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ សូមអញ្ជើញក្រុមហ៊ុន/អ្នកម៉ៅការទាំងឡាយណា ដែលមាន សមត្ថភាព និងបទពិសោធន៍ក្នុងការសាងសង់ស្រដៀងគ្នា ដាក់ស្នើសំណើសម្រង់តម្លៃសម្រាប់ការផ្គត់ផ្គង់សម្ភារៈ និងកម្លាំងពលកម្មសាងសង់ឃ្លាំងស្តុកជីកំប៉ុស្តិ៍ខាងលើ ដោយអនុលោមតាមបញ្ជីប៉ាន់ស្មានការងារ និងលក្ខណៈ បច្ចេកទេស ដែលមានភ្ជាប់មកជាមួយសេចក្តីជូនដំណឹងនេះ។