Consultant to provide training on techniques in the production of compost and organic pesticides
TenderZenith matches this tender's eligibility criteria against your company profile to calculate a deterministic qualification score and identify potential disqualifiers.
A structured breakdown of scope, eligibility requirements, submission steps, and key conditions — extracted directly from the official notice.
Sign in to unlock Bid Fit & AI Opportunity Intelligence
TenderZenith calculates a personalized qualification score against your company profile and extracts structured intelligence from tender documents with your 7-Day Pro Trial (No Credit Card Required).
Description & Project Overview
សាវតាររបស់អង្គការ អង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង (UPWD/អ.ស.ក) គឺជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកមួយមិនស្វែងរកប្រាក់កម្រៃ មិនប្រកាន់គណៈបក្សនយោបាយ និងសាសនា។ អង្គការត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៧ ហើយត្រូវបានចុះបញ្ជីរនៅក្រសួងមហាផ្ទៃនៅឆ្នាំ១៩៩៨ ។ អ.ស.ក ជាអង្គការមួយក្នុងចំណោមអង្គការស្ត្រីនានា ដែលធ្វើការជាមួយស្តី និងកុមារក្រីក្ររស់នៅតាមសំណង់មិនរៀបរយនៅក្នុងទីក្រុង។ អង្គការមានលក្ខណៈពិសេសមួយដោយសាអង្គការត្រូវបានបង្កើតដោយស្ត្រី ដឹកនាំដោយស្រ្តី ធ្វើការងារជាមួយស្រ្តី ដើម្បីផលប្រយោជន៍របស់ស្ត្រី។ គុណតម្លៃ UPWD៖ UPWD ជឿជាក់លើ៖ សមភាពយេនឌ័រ កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ការងារជាក្រុម តម្លាភាព និងគណនេយ្យភាព ការរៀនសូត្រជាប្រចាំ ព័ត៌មានគម្រោង៖ គម្រោង ខ្លេស៊ីដ្រា (CLESIDRA) គឺជាគម្រោងដែលទទួលបានជំនួយថវិកាពីសហភាពអ៊ឺរ៉ុប និងមានគោលបំណងពង្រឹងសមត្ថភាពរបស់សង្គមស៊ីវិល និងការចូលរួមក្នុងកិច្ចសន្ទនាពហុភាគី ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច-សង្គម និងជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាព និងបរិយាប័ន្នក្នុងខេត្តរតនគិរី។ គម្រោងនេះផ្ដោតលើការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃចំនួនបួនគឺ ស្រូវ ស្វាយចន្ទី ដំឡូងមី និងទេសចរណ៍ធម្មជាតិ។ គម្រោង ខ្លេស៊ីដ្រា (CLESIDRA) ត្រូវបានសហការអនុវត្ដដោយអង្គការដៃគូចំនួនបួនគឺ អង្គការអភិវឌ្ឍន៍ស្ដ្រីក្រីក្រក្នុងទីក្រុង(UPWD) អង្គការអភិវឌ្ឍន៍សំលេងសហគមន៍(BCV) អង្គការ Felcos Umbria និងអង្គការ ILS LEDA ។